អតីតគ្រូចាស់នៅកាំភ្លើងធំលោក Arsene Wenger បានបង្ហាញការយល់ឃើញចំពោះទម្រង់លេងរបស់ក្លឹបបិសាចក្រហមនាពេលបច្ចុប្បន្ន និងជឿជាក់ថាក្លឹបមិនអាចប្រជែងពានរង្វាន់ Premier League បាននោះទេ សម្រាប់រដូវកាល ២០១៩/២០។
ប្រាប់សារព័ត៌មាន beIN Sports លោកនិយាយថា៖ “មើលការលេងរបស់ Man Utd អាចថាកីឡាករក្នុងក្រុមរបស់ពួកគេហាក់មិនទាន់ធ្វើបានល្អគ្រប់គ្រាន់នោះឡើយ ពោលគឺពួកគេមិនមែនជាបេក្ខភាពសម្រាប់ប្រជែងពានរង្វាន់ឆ្នាំនេះទេ”។
លោកបន្តថា៖ “តើពួកគេនឹងអាចធ្វើដូចជំនាន់របស់ Ryan Giggs, Paul Scholes, David Beckham ធ្លាប់ជោគជ័យប៉ុន្មានឆ្នាំកន្លងទៅនោះបានទេ”។ បញ្ជាក់ថាបិសាចជោគជ័យតែជំនួបបើកឆាកដំបូងក្រោយយកឈ្នះលើ Chelsea ៤-០ តែប្រកួតក្រោយៗមកហាក់មិនទទួលបានជោគជ័យទាល់តែសោះ៕ ប្រភព៖ FoxSportAsia