Thomas Meunier បានសម្រេចបន្តឈរជើងឲ្យក្លឹប Paris Saint-Germain ត្បិតកុងត្រារបស់គេត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ហើយបដិសេធបណ្តាក្លឹបឯទៀតនៅតំបន់អឺរ៉ុបពោលមានតាំងពី Arsenal និង Man Utd ដែលតាមទម្លាក់សំណើចង់នាំយកកីឡាករវ័យ ២៧ ឆ្នាំ។
មកចូលរួមជាមួយក្លឹបបារាំងនាឆ្នាំ ២០១៦ ខ្សែការពាររូបនេះបាននិយាយប្រាប់ RTBF ថា៖ “ខ្ញុំក៏ទទួលបានការចាប់អារម្មណ៍ពីក្លឹបជាច្រើន ពោលគឺខ្ញុំអាចចាកចេញទៅបាន ប៉ុន្តែគ្រប់យ៉ាងមិនសម្រេចទៅបាន ក៏ដោយសារមិនអាចមើលឃើញពីដំណើរការណាមួយដែលសក្តិសមនឹងខ្ញុំ បែបនេះទើបខ្ញុំសម្រេចឈរជើងនៅប៉ារីស”។
លោកបន្ត៖ “ខ្ញុំនៅសេសសល់កុងត្រា ១ ឆ្នាំ ហើយក៏រំពឹងថាការបន្តកុងត្រាអាចធ្វើទៅបាន ស្របពេលស្ថានភាពបច្ចុប្បន្នវាហាក់មានភាពតានតឹង ព្រោះខ្ញុំលែងជាប់នៅជម្រើសដំបូងទៀតហើយ ប៉ុន្តែខ្ញុំនៅតែរាប់ថាជាកីឡាករមានជំនាញមួយរូប”៕ ប្រភព៖ Sportskeeda