នៅការប្រកួតរវាង Barcelona និងម្ចាស់ផ្ទះ Osasuna កាលពីយប់មិញ សម្រាប់អ្នកមានបុណ្យបានសម្រេចត្រឹមស្មើ ២-២ ពោលគឺនៅតែជាលទ្ធផលមិនសូវល្អប៉ុន្មាននោះទេនៅជុំទី ៣ នៃក្របខ័ណ្ឌ LaLiga។
ប្រកួតជុំទី ៣ អវត្តមាន Messi នៅតែបន្តសម្រាប់ Barcelona ដោយនៅជម្រើស ១១ រូបដំបូង ប្រព័ន្ធប្រយុទ្ធរួមមាន Rafinha, Griezmann និង Perez។ គ្រាប់បាល់បើកឆាកធ្វើបានដោយកូនក្រុមរបស់ក្លឹប Osasuna នៅនាទី ៧ និង ៨១ ខណៈការសងពីរគ្រាប់របស់ក្រុមភ្ញៀវកើតឡើងដោយកីឡាករ Ansu Fati នាទី ៥១ និង Arthur Melo នាទី ៦៤។
ទស្សនាវីដេអូខាងក្រោម៖
បញ្ជាក់ថាលទ្ធផលនៅតារាង LaLiga ពេលបច្ចុប្បន្ននេះ Barcelona ឈរនៅលេខ ៧ ខណៈក្រុមឡើងត្រឹងគឺ Ath. Bilbao, Sevilla និង Levante ឈរនៅ Top 3៕