ខ្សែប្រយុទ្ធ Lukaku រកគ្រាប់បាល់បាន១គ្រាប់ឱ្យក្រុម Inter Milan យកឈ្នះលើក្រុមចំណូលថ្មី Lecce ក្នុងការប្រកួតបើកឆាកលីគអ៊ីតាលី Serie A កាលពីយប់មិញនេះ។
កីឡាករបែលហ្សិកខាងលើទើបតែផ្លាស់ពីក្រុម Manchester United មក ក្នុងតម្លៃខ្លួន៦៥លានអឺរ៉ូ ហើយការបង្ហាញខ្លួនរបស់គេក៏ធ្វើឱ្យអ្នកគាំទ្ររបស់ក្រុម Inter Milan សប្បាយចិត្តផងដែរ។ ១គ្រាប់យប់មិញអាចល្មមសម្រាប់បង្ហាញថារូបគេពិតជាមានសមត្ថភាពគ្រប់គ្រាន់សមទៅនឹងតម្លៃខ្លួនគេមិនខាន។
លោក Antonio Conte ដែលជាអ្នកចាត់ការក្រុម Inter Milan បាននិយាយថានេះជាការចាប់ផ្ដើមដ៏ល្អសម្រាប់ Lukaku ហើយក៏សមទៅនឹងតម្លៃខ្លួនរបស់គេផងដែរ។ លោកនឹងប្រឹងប្រែងជួយគេឱ្យក្លាយជាខ្សែប្រយុទ្ធមុតស្រួចម្នាក់ នៅថ្ងៃអនាគត៕ប្រភព៖ Dailymail