ក្រុម Manchester United បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល៤ទល់នឹង០ សម្រាប់ការប្រកួតបើកឆាកលីគកំពូលអង់គ្លេសសប្ដាហ៍ទី១នេះ។
Man Utd ប្រកួតនេះធ្វើបានយ៉ាងល្អ ដូចការប្រកួត Pre Season ដែរ។ កីឡាករចំណូលថ្មីនៅតំបន់ការពារ២នាក់ បានធ្វើឱ្យពួកគេមានភាពរឹងមាំជាងមុន បូកផ្សំជាមួយតំបន់ខាងលើ Rashford និង Martial ធ្វើបានល្អទៀត ទើបការប្រកួតទល់ Chelsea នេះ ហាក់មិនពិបាកសម្រាប់ក្រុមដឹកនាំដោយលោក Ole នេះឡើយ។ ៤គ្រាប់ដែលធ្វើបានសម្រេចក្នុងការប្រកួតនេះ គឺកើតចេញពី Rashford ២គ្រាប់ Martial ១គ្រាប់និង James ១គ្រាប់។
ក្រុម Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard នៅមានខ្វះចន្លោះច្រើនជាពិសេសតំបន់ខាងលើ និងការធ្វេសប្រហែសរបស់ខ្សែការពារផងដែរ។ នេះជាការប្រកួតដំបូងរបស់លោកក្នុងការមកដឹកនាំក្រុមតោខៀវហើយ ក្រោយពីទទួលបានតំណែងកាលពីពេលកន្លងទៅជំនួសលោក Sarri ដែលសុំក្លឹបចាកចេញទៅដឹកនាំក្រុម Juventus ៕ប្រភព៖ Dailymail