ខ្សែប្រយុទ្ធវ័យក្មេង Moise Kean បានបដិសេធមិនព្រមផ្លាស់ទៅលេងនៅក្លឹបកាំភ្លើងធំ Arsenal ឡើយ ក្នុងតម្លៃខ្លួន៣៦លានផោន។
ការបដិសេធនេះដែរ គឺ Kean មានចំណាប់អារម្មណ៍ទៅលើក្លឹប Everton ច្រើនជាង ព្រោះក្លឹបមួយនេះបានធានា១០០% សម្រាប់ជម្រើស១១នាក់ដំបូងលេងបានគ្រប់ប្រកួតឱ្យរូបគេ។ Arsenal ដែលចង់បានដែរនោះ មិនអាចធានាបានថាកីឡាករវ័យក្មេងរូបនេះនឹងមានឱកាសបានលេងគ្រប់ប្រកួតនោះទេ ដូច្នេះហើយទើបមិនអាចយកគេបាន។
កីឡាករវ័យ១៩ឆ្នាំខាងលើនេះ មានរហស្សនាមក្រៅថា Mbappe អ៊ីតាលី និងត្រូវបានគេប្រៀបប្រដូចទៅនឹង Mbappe នៅបារាំងថែមទៀតផង។ យ៉ាងណាមិញ Juventus ចង់លក់រូបគេចេញ ក៏ព្រោះតែក្នុងក្រុមបច្ចុប្បន្នមានកីឡាករពេញហើយ ខណៈដែល Kean នៅស្ទើរបទពិសោធ ដូច្នេះរូបគេត្រូវតែទៅរកក្លឹបដែលបានលេងពេញលេញមួយ អភិវឌ្ឍខ្លួនបន្ដទៀត៕ប្រភព៖ Dailymail