រឿងរ៉ាវ Gareth Bale បាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រហាក់ជក់ចិត្តក្នុងការតាមដានជាខ្លាំង ដើម្បីចង់ដឹងតើទីបញ្ចប់អនាគតកីឡាករក្រៅផែនការណ៍របស់ Zidane នឹងបញ្ចប់ការឈរជើងនៅក្លឹបយក្សណាមួយ?
ការចរចាជាមួយ Jiangsu Suning ក្លឹបនៅលីគកំពូល CSL របស់ប្រទេសចិន និងភាគីខាងក្លឹប Real Madrid បានសម្រេចបញ្ចប់ ក្រោមចម្លើយថា “ទេ” ព្រោះ Madrid មិនអាចទទួលនូវទំហំសាច់ប្រាក់ដែលខ្លួនចង់បានសម្រាប់តម្លៃខ្លួន Bale។
យោងតាមសារព័ត៌មាន Marca បានរាយការណ៍បន្តទៀតថា Bale នឹងមិនទាន់អស់ផ្លូវទេ ដោយគេនឹងបង្វែរការចាប់អារម្មណ៍ទៅបំពេញក្តីស្រមៃនៅក្លឹប Manchester United នៃក្របខ័ណ្ឌ Premier League ជំនួសវិញ។
ស្របពេលដែលតំបន់ប្រយុទ្ធរបស់បិសាចក្រហមមានការចុះថមថយ ជាហេតុធ្វើឲ្យភាគីទាំងពីរនឹងបើកការចរចាគ្នា សម្រាប់អនាគតរបស់ Bale ក្នុងពេលឆាប់ៗនេះ ហើយចម្លើយបែបណានោះក៏អាចថាស៊ីសងលើការផ្ទេរ Paul Pogba ដូចគ្នា ព្រោះ Zidane ក៏ចាប់អារម្មណ៍ខ្សែបម្រើបារាំងខ្លាំងណាស់ផងដែរ។ ប្រភព៖ FoxSportAsia