ក្រុម Real Madrid បានប្លុកមិនលក់ Bale ឱ្យទៅក្លឹបចិនហើយ ដូច្នេះការក្លាយជាកីឡាកររកចំណូលបានច្រើនជាងគេលើលោករបស់គេក៏មិនអាចកើតមានដែរ។
Bale ត្រូវបានក្លឹប Jiangsu Suning ចាប់អារម្មណ៍ ដោយផ្ដល់តម្លៃពលកម្មដល់ជាង១លានដុល្លារឯណោះក្នុង១សប្ដាហ៍ ប្រសិនបើរូបគេព្រមទៅលេងនៅចិន។ សាមីខ្លួនមិនទាន់ច្បាស់នៅឡើយ ព្រោះក្លឹប Real Madrid ជាអ្នកសម្រេចចិត្ត និងចង់លក់រូបគេចេញ។ តែដោយសារការមិនយល់ស្របគ្នាជាមួយតម្លៃផ្ទេរ ស្របពេលក្រុមរបស់លោក Zidane កំពុងត្រូវការខ្សែប្រយុទ្ធផងនោះ រូបគេអាចនឹងបន្ដលេងនៅអេស្ប៉ាញទៀត។
ប្រភពនៅព្រឹកនេះបញ្ជាក់ថា Real Madrid មិនព្រមលក់ Bale ចេញទេ ហើយរូបគេនឹងត្រូវលេងឱ្យក្រុម Real Madrid ទៀតសម្រាប់រដូវកាលថ្មីខាងមុខ។ នេះគឺដូចអ្វីដែលសាមីខ្លួនចង់បាន ព្រោះកន្លងមករូបគេក៏មិនចង់ចាកចេញទៅលេងនៅក្លឹបណាទៀត ក្រៅពី Real នេះដែរ៕ប្រភព៖ Dailymail