ក្រោយផុតកុងត្រាជាមួយទ្រនំ La Masia របស់ក្លឹប FC Barcelona យុវជនវ័យ ១៦ ឆ្នាំ Xavi Simons ក៏ប្រកាសព្រមព្រៀងចុះហត្ថលេខាជាមួយក្លឹបថ្មី Paris Saint-Germain លើកុងត្រារយៈពេល ៣ ឆ្នាំ។
យុវជនឆ្នើមរូបនេះបានមកចូលរួមជាមួយ La Masia ក្នុងការបណ្តុះបណ្តាលរយៈពេលវែងដល់ទៅ ៩ ឆ្នាំ មុនពេលកុងត្រារបស់គេបញ្ចប់ទៅកាលពីខែមុន ហើយមកតកុងត្រានៅទ្រនំថ្មី PSG ដល់ឆ្នាំ ២០២២។
🆕✍️
Paris Saint-Germain is happy to announce the arrival of @xavisimons to the club 😊
The Dutch midfielder has signed a professional contract until 2⃣0⃣2⃣2⃣ 👏
🔴🔵 #ICICESTPARIS pic.twitter.com/EjMmsn6pQu
— Paris Saint-Germain (@PSG_English) July 23, 2019
នៅលើបណ្តាញសង្គម Simons និយាយថា៖ “ត្បិតខ្ញុំមានវ័យទើប ១៦ ឆ្នាំ ប៉ុន្តែខ្ញុំទទួលបានការស្រលាញ់និងគាំទ្រពីអ្នកគាំទ្ររបស់ Barca រាប់សែននាក់ ដែលចង់ឲ្យខ្ញុំបន្តអភិវឌ្ឍខ្លួននិងបង្ហាញមុខនៅ Camp Nou នាថ្ងៃណាមួយ”។
រូបគេបន្ត៖ “បែបណាមិញខ្ញុំសម្រេចលើការចាប់ផ្តើមថ្មីក្រៅដី Barcelona ប៉ុន្តែទាំងអ្នកគាំទ្រនិងមនុស្សនៅទីនោះ គឺដក់ជាប់ក្នុងចិត្តរបស់ខ្ញុំរហូតទៅ”។ ប្រភព៖ FoxSportAsia