លោក Steve Bruce ដែលធ្លាប់ជាអតីតអ្នកចាត់ការចាស់នៅក្លឹប Sunderland ពេលនេះបានផ្លាស់មកចូលរួមជាមួយ Newcastle United ហើយក្នុងនាមជាគ្រូបង្វឹកថ្មីជំនួសតំណែងចាស់របស់លោក Rafael Benitez ដែលផ្លាស់ទៅចូលរួមនៅទ្រនំនៃទឹកដីប្រទេសចិន។
អតីតជើងចាស់ធ្លាប់រួមរស់នៅ Man Utd រូបនេះត្រូវបានរាយការណ៍ថាប្រកាសលាលែងពីតំណែងនៅថ្ងៃពុធ ជាមួយការជជែករួចរាល់រវាងភាគីក្លឹបថ្មី Newcastle លើកុងត្រារយៈពេល ៣ ឆ្នាំ។
បញ្ជាក់ថាកាលពីរដូវកាល ២០១៨/១៩ ក្លឹប Newcastle ឈរនៅចំណាត់ថ្នាក់ទី ១៣ មាន ៤៥ ពិន្ទុស្មើជាមួយក្លឹប Bornemouth ដោយសរុប ៣៨ ប្រកួតឈ្នះ ១២ ស្មើ ៩ និងចាញ់ ១៧។ ប្រភព៖ BeSoccer