លោក Brendan Rodgers អ្នកចាត់ការក្រុម Leicester City បានបញ្ជាក់ថាក្លឹបបដិសេធលក់ Harry Maguire ២លើកមកហើយ ព្រោះតម្លៃផ្ដល់ឱ្យមិនសមតាមសមត្ថភាព។
Manchester United និង Manchester City ជាក្លឹប២ដែលចង់បានខ្សែការពារខាងលើនេះជាងគេ។ ពួកគេបានស្នើទិញ Harry Maguire នេះម្ដងមកហើយ ប៉ុន្តែលទ្ធផលគឺមិនបានឡើយ ព្រោះក្រុម Leicester អត់លក់ឱ្យ ដោយទាមទារតម្លៃខ្លួនដល់ទៅ៩០លានផោនឯណោះ។ តម្លៃនេះហើយ ទើបបានជាធ្វើឱ្យក្លឹបនៅទីក្រុង Manchester ទាំងពីររារែកខ្លាំង។ នៅពេលនេះ Man City បានដកថយហើយ នៅឡើយតែបិសាចក្រហមមួយប៉ុណ្ណោះ ដែលនៅចរចាបន្ដទៀត។
លោក Rodgers បានបញ្ជាក់ថាកីឡាកររបស់ម្នាក់នេះ ជាកីឡាករល្អម្នាក់ ដូច្នេះហើយក្លឹបមិនអាចលក់រូបគេចេញក្នុងតម្លៃខ្លួនទាបបានទេ។ ការបដិសេធ២លើកកន្លងមក គឺដោយសារតែក្លឹបដែលចង់បានផ្ដល់តម្លៃខ្លួនទាបពេក។ Leicester City ចង់បាន៩០លានផោនទើបព្រមឱ្យ Maguire ចាកចេញទៅក្លឹបថ្មីបាន៕ប្រភព៖ Dailymail