Kinsey Wolanski នារីដែលស្លៀកស៊ិចសី រត់ចូលទីលាននៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League មានគម្រោងរត់ចូលទីលានម្ដងទៀតនៅវគ្គផ្ដាច់ព្រ័ត្រ Copa America ប៉ុន្តែត្រូវប៉ូលិសឃាត់ទាន់។
Wolanski និងសង្សាររបស់ខ្លួន ដែលបានបង្កើតជាវិបសាយអាសអាភាសមួយនោះ បានទៅប្រទេសប្រេស៊ីល ក្នុងគោលបំណងចង់រត់ចូលទីលាន ដើម្បីផ្សព្វផ្សាយពីវិបសាយរបស់ខ្លួនទៀត។ ដូចដែលធ្លាប់ធ្វើបានកាលវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League កន្លងទៅ។ យ៉ាងណាមិញ បំណងលើកទី២នេះ មិនបានសម្រេចឡើយ ព្រោះប៉ូលិសប្រមាណ២០នាក់បានឃាត់នាងទាន់។
សាមីខ្លួនបានបង្ហោះនៅលើបណ្ដាញសង្គមថានាងមានគម្រោងរត់ចូលទីលានប្រកួតនោះ ជាមួយខោអាវប្លែកជាងមុនទៅទៀត ប៉ុន្តែស៊យអីត្រូវប៉ូលិសចាប់ទាន់ និងឃាត់ខ្លួនមួយរយៈផងដែរ។ បច្ចុប្បន្នប៉ូលិសបានឱ្យនាងចេញវិញហើយ ក៏ដូចជាអាចដើរលេងជាមួយសង្សារបាននៅប្រេស៊ីល តែគម្រោងពិសេសរត់ចូលទីលាននោះគឺមិនសម្រេចឡើយ៕ប្រភព៖ Dailymail