ព្រឹត្តិការណ៍បាល់ទាត់ប៉ែកអាមេរិកខាងត្បូង Copa America ២០១៩ បានបញ្ចប់ទៅដោយរកឃើញជើងឯកគឺក្រុមសាំបាប្រេស៊ីលយកឈ្នះនៅលទ្ធផល ៣-១ លើក្រុមប៉េរូនាព្រឹកថ្ងៃចន្ទនេះ។
សរុបទាំងអស់មាន ២៦ ប្រកួតបានកើតឡើង ដោយក្នុងនោះគ្រាប់បាល់បញ្ចូលទីមានដល់ ៦០ គ្រាប់ ពោលគឺជាមធ្យមមាន ២,៣១ គ្រាប់/ប្រកួត។ ចុះកីឡាកររូបណារកបានច្រើនបំផុត?
មានពីររូបឈរតំណែង Top Scorer នៅ Copa ឆ្នាំ ២០១៩ ដោយមួយគឺកីឡាករ Everton របស់ក្រុមប្រេស៊ីលនិងទីពីរគឺ Paolo Guerrero របស់ក្រុមប៉េរូ ដោយម្នាក់ៗរកបាន ៣ គ្រាប់រៀងខ្លួន។
រីឯអ្នករកបាន ២ គ្រាប់មានចំនួន ១៣ នាក់ ក្នុងនោះមានកីឡាករប្រេស៊ីល ៣ រូប (Gabriel Jesus, Philippe Coutinho, Roberto Firmino) និងកីឡាករអាហ្សង់ទីន ២ រូប (Sergio Aguero, Lautaro Martinez)។ ប្រភព៖ Wikipedia