Felipe, Marcos Llorente និង Joao Felix គឺជាចំណូលថ្មី ៣ រូបដែលក្លឹប Atletico Madrid ទិញបាននាទីផ្សារដោះដូររដូវក្តៅ ដោយសរុបរួមក្លឹបចាយអស់លើសពី ២០០ លានអឺរ៉ូរួចទៅហើយ។ ក្រោមការដឹកនាំរយៈពេលជាង ៨ ឆ្នាំ Diego Simeone នឹងត្រូវគិតគូរជាថ្មីម្តងទៀត លើការរៀបចំប្រព័ន្ធលេងសម្រាប់រដូវកាល ២០១៩/២០។
ការចាកចេញរបស់ Antoine Griezmann បានធ្វើឲ្យ At បាត់បង់ជំហររឹងមាំមួយនៅតំបន់ប្រយុទ្ធ ប៉ុន្តែជំនួសចូលដោយ Felix ដែលកំពុងជាប់រហ័សនាមជា ‘Ronaldo ទីពីរ’ ជំនាញខាងក្រឡុកលេចធ្លោមិនចាញ់ Kylian Mbappe របស់ក្លឹបសេដ្ឋីបារាំង។
ស្ថិតនៅតម្លៃខ្លួន ១២៦ លានអឺរ៉ូ នៅតំបន់ប្រយុទ្ធជួរមុខទាំងពីររូបតាមការព្យាករណ៍ Diego អាចនឹងប្រើប្រាស់វត្តមាន Alvaro Morta ដែលខ្ចីជើងពី Chelsea និងចំណូលថ្មី Joao Felix ផ្ទាល់តែម្តង។ ជម្រើស ១១ រូបអាចធ្វើទៅបានបង្ហាញដូចខាងក្រោម៖
Jan Oblak – Nelson Semedo, Felipe, Jose Gimenez, Jesus Gallardo – Saul Niguez, Hector Herrera, Koke, Thomas Lemar – Alvaro Morata, Joao Felix
ប្រភព: FoxSportAsia