បន្ទាប់ពីចុះហត្ថលេខាយកបានយុវជន Jack Clarke ក្លឹបមាន់ខ្នាយមាស Tottenham ក៏បន្តយកបានខ្សែបម្រើមួយរូបបន្ថែមទៀតនោះគឺ Tanguy Ndombele ពីក្លឹប Lyon របស់បារាំង។
ព្រមព្រៀងលើកុងត្រា ៦ ឆ្នាំនៅតម្លៃខ្លួន ៥៤ លានផោនរុញច្រានឲ្យបុរសសម្បុរខ្មៅរូបនេះប្រែក្លាយជាកីឡាកររបស់ Spurs ដែលមានតម្លៃផ្ទេរចូលខ្ពស់បំផុតប្រចាំប្រវត្តិសាស្រ្ត ផ្តួលកំណត់ត្រាចាស់ Davinson Sanchez តម្លៃ ៤២ លានផោន។
បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបអង់គ្លេស៖ “យើងរីករាយនឹងប្រកាសពីការចុះហត្ថលេខាជាមួយ Tanguy Ndombele ពីក្លឹប Olympique Lyonnais ដោយខ្សែបម្រើកណ្តាលសញ្ជាតិបារាំងបានព្រមព្រៀងកុងត្រាជាមួយក្លឹបដល់ឆ្នាំ ២០២៥”។ ប្រភព៖ Twitter