ជជែកជាមួយសារព័ត៌មាន AS យុវជន Vinicius Junior ដែលកំពុងបម្រើអាជីពនៅឈុតធំរបស់ក្លឹប Real Madrid បានច្រានចោលថាខ្លួនពុំធ្លាប់បានគិតពីការជំនួសតំណែងរបស់ Ronaldo ដែលបានចាកចេញទៅនោះទេ។
ប្រាប់សារព័ត៌មានអេស្ប៉ាញ កីឡាករប្រេស៊ីលរូបនេះនិយាយថា៖ “Cristiano គឺជា Cristiano ដោយគាត់ជាវីរបុរសមួយរូបរបស់ក្លឹប គាត់ធ្វើបាននូវអ្វីដែលអ្នកដទៃមិនអាចធ្វើ តែខ្ញុំក៏មិនធ្លាប់សូម្បីគិតថានឹងជំនួសតំណែងរបស់គាត់ ពោលគឺខ្ញុំចង់លេងនិងចង់ជួយក្លឹប Madrid តែប៉ុណ្ណោះ”។
បុរសវ័យ ១៨ ឆ្នាំបន្ថែម៖ “ករណីរបស់ខ្ញុំឯណេះវិញ ក៏គិតថាជាពេលដ៏សមស្របដែលខ្ញុំបានវិវត្តខ្លួនចាកចេញពី Flamengo ដោយខ្ញុំបានចុះសម្រុងខ្លាំងក្នុងរយៈពេល ៣ ខែនៅ Madrid ហើយវាពិតជាល្អសម្រាប់ការចាប់ផ្តើមនេះ និងការលេងឲ្យក្លឹបល្អបំផុតក្នុងលោក”។
Vinicius ទំនងជានឹងត្រូវវិលត្រលប់មកជួយក្លឹបតតាំងពាន ICC ទល់ Bayern Munich នាថ្ងៃទី ២១ ខណៈសព្វថ្ងៃខ្លួនកំពុងជួយជម្រើសជាតិប្រេស៊ីលនៅ Copa America។ ប្រភព៖ Sportskeeda