ខ្សែបម្រើ Marcos Llorente របស់ក្រុម Real Madrid បានផ្លាស់ទៅលេងនៅក្លឹប Atletico Madrid ហើយ ក្នុងតម្លៃខ្លួន៣៥លានផោន។
ការលក់យុវជនរបស់ខ្លួននេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រ Real Madrid សោកស្ដាយយ៉ាងខ្លាំង ត្បិតអី Llorente ជាកីឡាករល្អម្នាក់។ ខណៈដែលអនាគតរបស់គេ អាចនឹងឡើងតម្លៃខ្លួនជាងនេះទៅទៀត ប្រសិនបើមានឱកាសបានបង្ហាញសមត្ថភាពច្រើនជាងមុន។ កីឡាករវ័យ២៤ឆ្នាំនេះ ភាគច្រើនត្រូវបានក្រុម Real ដាក់ឱ្យគេខ្ចីជើង មិនសូវបានបង្ហាញខ្លួនទេ។
Llorente បានលាអ្នកគាំទ្រអធិរាជស ដោយក្ដីគោរព។ រូបគេបានបញ្ជាក់ថាការបានលេងឱ្យ Real គឺជាក្ដីស្រមៃខ្លួន ប៉ុន្តែគ្រប់យ៉ាងមិនទៀងទាត់ទេ។ រូបគេនឹងត្រូវទៅប្រកួតប្រជែងនៅក្រុមថ្មីមួយទៀត ដើម្បីស្វែងរកបទពិសោធនៅទីនោះ។ ខ្លួនមិនបន្ទោសអ្នកណាម្នាក់ឡើយ ក្នុងការចាកចេញនេះ៕ប្រភព៖ Dailymail