ក្លឹប PSG បានប្រកាសហើយថានឹងលក់ខ្សែប្រយុទ្ធ Neymar ចេញនៅរដូវក្ដៅនេះ ប្រសិនបើក្លឹបណាផ្ដល់តម្លៃខ្លួនសមប្រកបមួយដែលក្លឹបអាចលក់ចេញបាន។
អនាគត Neymar អាចនឹងបញ្ចប់ត្រឹមនេះហើយ ក្រោយពីរូបគេចង់ចាកចេញ ហើយទម្រង់លេងក៏មិនល្អថែមទៀតសម្រាប់ក្រុម ពោលគឺរបួសជាប់តែម្ដង។ ប្រភពនៅបារាំងបានបញ្ជាក់ថាក្លឹប PSG នឹងព្រមលក់កីឡាករប្រេស៊ីលនេះចេញ ប្រសិនណាបើមានក្លឹបណាដាក់តម្លៃខ្លួនសមប្រកបមួយសម្រាប់រូបគេ។ ខណៈដែលនេះគឺជាការអះអាងថ្មីមួយ ក្រោយពីក្លឹបនេះធ្លាប់បានប្រកាសមិនលក់ខ្សែប្រយុទ្ធនេះឡើយ។
ជាមួយគ្នានេះដែរ លោក Al-Khelaifi ប្រធានក្លឹប PSG ក៏បានបញ្ជាក់ថាបច្ចុប្បន្ននេះខុសប្លែកពីមុន ហើយ Neymar ក៏មានចិត្តចង់ចាកចេញដែរ។ លោកនឹងលក់រូបគេចេញ បើតម្លៃខ្លួនសមមួយនៅរដូវក្ដៅនេះ ដោយលោកមិនចង់ឃាត់កីឡាករដែលមិនមានចិត្តចង់បន្ដនៅទៀតទេ។
Neymar មកចូលរួមជាមួយ PSG ក្នុងតម្លៃជាង២០០លានអឺរ៉ូ ខណៈដែលបញ្ហារបួសនេះ ត្រូវបានគេដឹងថាតម្លៃខ្លួនគេធ្លាក់ចុះ១០០លានទៅហើយ។ ដូច្នេះបច្ចុប្បន្ន Neymar នៅសល់ត្រឹមជាង១០០លានផោនប៉ុណ្ណោះ៕ប្រភព៖ Marca