ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាកីឡាកររកចំណូលបានច្រើនបំផុតនៅលើលោកនេះ វ៉ាទាំងដៃគូប្រជែង Cristiano Ronaldo ទៀត។
ត្រឹមតែរយៈពេល១២ខែចុងក្រោយនេះ Messi រកបាន៩៩,៨លានផោន ច្រើនជាងកីឡាករណាទាំងអស់។ ខណៈដែលចំនួននេះគឺ រូបគេរកបានច្រើនជាង Ronaldo រហូតដល់ទៅ១៤លានផោនឯណោះ។ សម្រាប់ចំណាត់ថ្នាក់កីឡាករបាល់ទាត់រកចំណូលបានលេខ៣វិញ គឺខ្សែប្រយុទ្ធ Neymar របស់ក្រុម PSG ដែលរកបានចំណូលបាន៨២លានផោន។
កាលពីឆ្នាំមុនអ្នករកចំណូលបានច្រើនជាងគេគឺ Floyd ដែលជាអ្នកប្រដាល់សកល។ យ៉ាងណាមិញ នៅឆ្នាំនេះរូបគេមិនបានជាប់ឈ្មោះឡើយ សូម្បីបញ្ជី១០នាក់ដំបូង៕ប្រភព៖ Dailymail