Mohamed salah បានបញ្ជាក់ដោយត្រង់ៗថាខ្លួនពិតជាមានគំនិតចង់ឃើញអតីតមិត្តរួមទ្រនំចាស់នៅ Roma គឺកីឡាករ Daniele De Rossi មកចូលរួមជាមួយខ្លួននៅ Liverpool នៃក្របខ័ណ្ឌ Premier League។
ខ្សែបម្រើ De Rossi កន្លងទៅទើបតែបញ្ចប់ការប្រកួតលើកចុងក្រោយឲ្យក្លឹប ក្រោយពេលខកខានបន្តកុងត្រាថ្មីជាមួយ Roma ដោយសព្វថ្ងៃកំពុងឈរជើងជាកីឡាករគ្មានតម្លៃខ្លួនលើទីផ្សារដោះដូររដូវក្តៅ។
ជុំវិញរឿងរ៉ាវនេះ Salah បានបង្ហើបថា៖ “អនាគតរបស់គាត់មកចូលរួមនៅ Premier League? វាពិតជាអស្ចារ្យណាស់ ប៉ុន្តែខ្ញុំមិនដឹងថាអាចទៅរួចឬអត់”។
ខ្សែប្រយុទ្ធហង្សបន្ត៖ “ខ្ញុំពិតជារីករាយសម្រាប់ការលេងជាមួយគាត់ម្តងទៀត ព្រោះគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់”។ ប្រភព៖ AllFootball