ខ្សែបម្រើ Eden Hazard ត្រៀមចាកចេញពីក្រុមតោខៀវ Chelsea ក្រោយពីចប់ភារកិច្ចនៅ UEFA Europa League នាយប់នេះហើយ។
Hazard ត្រូវបានគេដឹងថានឹងផ្លាស់ទៅលេងនៅក្រុម Real Madrid ហើយ ដែលជាក្រុមរូបគេស្រលាញ់ពេញចិត្តតាំងពីតូចមក។ ការសម្រេចចិត្តចាកចេញទៅនេះដែរ កីឡាករបែលហ្សិកបានបង្ហើបថាប៉ុន្មានឆ្នាំមកនេះ មានក្រុមនៅអង់គ្លេសជាច្រើនចង់បានរូបគេដែរ ប៉ុន្តែខ្លួនមិនទៅឡើយ ព្រោះក្រៅពីក្រុម Chelsea មួយ គឺខ្លួនមិនលេងឱ្យក្រុមនៅអង់គ្លេសណាផ្សេងទៀតទេ។
កីឡាករវ័យ២៨ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថាខ្លួនចង់ឈ្នះពានរង្វាន់សម្រាប់រដូវកាលនេះជាមួយ Chelsea មុនការចាកចេញ។ សម្រាប់ប្រកួតទល់ក្រុម Arsenal នៅរាត្រីនេះ Hazard មិនចង់រកគ្រាប់បាល់បានឬមិនបាននោះទេ អ្វីដែលសំខាន់គឺចង់ឃើញក្រុមឈ្នះពានរង្វាន់ Europa League តែម្ដង៕ប្រភព៖ Dailymail