យោងតាមសារព័ត៌មាន Marca បានចុះផ្សាយថាម្ចាស់ពានរង្វាន់ Ballon d’Or គឺកីឡាករ Luka Modric នឹងសម្រេចលើការព្រមព្រៀងបន្តកុងត្រាថ្មីរយៈពេល ២ ឆ្នាំថែមទៀតនៅក្លឹប Real Madrid ពោលគឺត្រូវបន្តលេងឲ្យក្លឹបដល់រដូវក្តៅនាឆ្នាំ ២០២១។
សារនេះឆ្លើយតបទៅនឹងចចាមអារ៉ាមដែលល្ហិចល្ហៀងតាំងពីឆ្នាំ ២០១៨ ដែលថា Inter Milan បានតាមសម្លឹងខ្សែបម្រើសញ្ជាតិក្រូអាតឥតឈប់ឈរ ដោយបែបនេះហើយក្លឹបនឹងសម្រេចបើកការចរចាលើកិច្ចបន្ថែមកុងត្រាថ្មីក្នុងពេលដ៏ខ្លីខាងមុខ។
បើបន្ថែមលើកុងត្រា ២ ឆ្នាំនេះទៀត Modric នឹងឈានដល់វ័យ ៣៦ ឆ្នាំហើយ បែបនេះទាក់ទិននឹងគុណភាពលេងក៏យើងនឹងរង់ចាំមើលដោយផ្ទាល់។
រំឭកថាខ្សែបម្រើវ័យ ៣៣ ឆ្នាំបានផ្លាស់ចេញពី Spurs មកចូលរួមនៅស្តេចសតាំងពីឆ្នាំ ២០១២ ដោយបង្ហាញខ្លួនបាន ២០០ លើក រកបាន ១២ គ្រាប់សរុបឲ្យក្លឹប (ចំនួនប្រកួតក្នុងក្របខ័ណ្ឌ)។
ប្រភព: 9SportPro
មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET