ខ្សែប្រយុទ្ធ Lukaku បានរងរបួសជើង អំឡុងពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបែលហ្សិក ហើយគេមិនទាន់ដឹងថាកីឡាកររូបនេះនឹងអវត្តមានប៉ុន្មានប្រកួតនោះទេ។
ការរងរបួសរបស់ខ្សែប្រយុទ្ធខាងលើ នឹងធ្វើឱ្យក្រុម Manchester United ពិបាកចិត្ត ព្រោះថាពួកគេមានការងារធ្ងន់ច្រើនត្រូវធ្វើ ពេលត្រលប់ពីការសម្រាកជម្រើសជាតិវិញ។ ជាក់ស្ដែង ក្រុមរបស់លោក Solskajer នឹងត្រូវតតាំងជាមួយក្រុមខ្លាំង FC Barcelona ជាដើម ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។
Lukaku ប៉ុន្មានប្រកួតចុងក្រោយនេះ ធ្វើបានល្អមែនទែន ជួយក្រុមបិសាចក្រហមបានច្រើននៅតំបន់ប្រយុទ្ធ។ នៅអំឡុងពេលសម្រាកលេងឱ្យជម្រើសជាតិនេះ លោក Solskajer អ្នកចាត់ការបណ្ដោះអាសន្នរបស់ Man Utd រំពឹងថាកូនក្រុមនឹងត្រលប់មករួមក្រុមវិញដោយស្នាមញញឹម ហើយមិនមានអ្វីនោះទេ៕ប្រភព៖ Dailymail