Lionel Messi រកបាន៣គ្រាប់ម្នាក់ឯង ជួយក្រុម FC Barcelona ឈ្នះក្រុម Real Betis ក្នុងលទ្ធផល ៤-១ ក្នុងលីគកំពូលអេស្ប៉ាញកាលពីយប់មិញនេះ។រកបាន៣គ្រាប់នេះដែរ បានធ្វើឱ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Real Betis ហាក់ដូចជាសប្បាយរីករាយទៅវិញ ចំពោះការលេងបានយ៉ាងល្អរបស់ក្រុមអ្នកមានបុណ្យក៏ដូចជា Messi ផ្ទាល់តែម្ដង។ ទន្ទឹមនឹងការស្រែកអបអរ Messi Messi Messi ពេញកីឡដ្ឋាននេះដែរ បានធ្វើឱ្យសាមីខ្លួនស្ងើចសរសើរចំពោះទឹកចិត្តសម្រាប់អ្នកគាំទ្រនេះខ្លាំងណាស់។
Messi បានបញ្ជាក់ថានេះជាអ្វីដែលខ្លួនមិនធ្លាប់ទទួលបានឡើយក្នុងអាជីពបាល់ទាត់នេះ។ រូបគេបានអរគុណដល់អ្នកគាំទ្រទាំងអស់ដែលស្រែកលើកទឹកចិត្តខ្លួន និងសប្បាយចិត្តចំពោះជ័យជម្នះនេះ។ ប្រធានក្រុម Barcelona រូបនេះបញ្ជាក់ថាក្រុម Betis ក៏ធ្វើបានល្អដែរក្នុងការប្រកួតមួយនេះ៕
ប្រភព៖ DailyMail