ក្រុម Manchester City នឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ Schalke 04 នៅម៉ោង៣រំលងអាធ្រាត្រនេះ ក្នុងការប្រកួតជើងទី២ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។គេនៅចាំបានថាកាលពីជើងទី១កន្លងទៅ ក្រុម Man City បានយកឈ្នះក្រុម Schalke 04 របស់អាល្លឺម៉ង់នេះ ក្នុងលទ្ធផល ៣-២។ ខណៈដែលជើងទី២នេះវិញ លោក Pep គិតថាក្រុមរបស់មិននឹងពិបាកខ្លាំង ក្នុងការយកឈ្នះ Schalke 04 នេះម្ដងទៀត។ ការនិយាយបែបនេះ ដោយសារតែលោក គិតថា Man City ជាក្រុមក្មេងខ្ចីណាស់ក្នុងការប្រកួតពានរង្វាន់ UCL នេះ។
ការប្រកួតពានរង្វាន់ធំប្រចាំទ្វីបអឺរ៉ុបនេះ លោក Pep បានបញ្ជាក់បទពិសោធគឺជារឿងសំខាន់បំផុត ប្រសិនបើក្រុមមិនធ្លាប់ប្រឡូកក្នុងពាននេះច្រើនទេ នោះពិតជាពិបាកក្នុងលេងជាក់ជាមិនខាន។ ក្រុមដែលធ្លាប់ឈ្នះពានរង្វាន់នេះ សុទ្ធតែឆ្លងកាត់បទពិសោធច្រើន ដូច្នេះក្រុម Man City ក៏ត្រូវការពេលដូចគ្នា ទើបអាចលើកពានរង្វាន់នេះ៕ប្រភព៖ Dailymail