ក្រុម Barcelona បានទម្លាក់ក្រុម Real Madrid ក្នុងទឹកដីតែម្ដង ក្នុងលទ្ធផល ៣-០ ពានរង្វាន់ Copa del Rey ជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមយក្ស Real Madrid ជាម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League បានជាង១ពាន់ថ្ងៃមកហើយ ប៉ុន្តែបើមើលស្ថិតិលេងក្នុងផ្ទះខ្លួនឯងវិញ ហាក់មិនសមប្រកបឡើយ។ ជាក់ស្ដែង នៅយប់មិញនេះ ជើងទី១កន្លងទៅពួកគេលេងស្មើ Barca ១-១ ទៅហើយ ប៉ុន្តែបែរជាភ្លាត់ជើងទី២ក្នុងដីខ្លួនឯង ដល់ទៅ ៣-០ ឯណោះ។ លទ្ធផលនេះដែរ បានធ្វើឱ្យអ្នកគាំទ្រមានការមិនពេញចិត្តជាខ្លាំង។
នេះជាការបរាជ័យថ្មីមួយទៀតនារដូវកាលនេះរបស់ក្រុម Real Madrid ពេលលេងទល់ក្រុម FC Barcelona ។ ជាក់ស្ដែង កាលពីពានរង្វាន់ La Liga កន្លងទៅ ពួកគេបានបរាជ័យក្នុងលទ្ធផល ៥-១ ឯណោះ។ យ៉ាងណាមិញ ការប្រកួតរវាងក្រុមទាំងពីរនៅមិនទាន់អស់នោះទេ ជាក់ស្ដែងនៅថ្ងៃទី៣ខាងមុខនេះ ជំនួប El Clasico នឹងកើតមានម្ដងទៀតនៅទឹកដី Real Madrid ដដែល ក្នុងការប្រកួត La Liga សប្ដាហ៍ទី២៦៕ប្រភព៖ Dailymail