ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ២-០ នាការប្រកួតពានរង្វាន់ FA Cup ជុំទី៥កាលពីយប់មិញនេះ។នៅក្នុងការប្រកួតនេះដែរ គេសង្កេតឃើញទម្រង់លេងរបស់ខ្សែបម្រើ Paul Pogba លេចធ្លោជាងគេតែម្ដង ដោយបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Herrera ស៊ុតចូល១គ្រាប់ និងខ្លួនឯងស៊ុតបាន១គ្រាប់ថែមទៀត។ ២គ្រាប់នេះគឺល្មមគ្រប់គ្រាន់សម្រាប់ក្រុមបិសាចក្រហម ដើម្បីឡើងវគ្គ៨ក្រុមចុងក្រោយហើយនាពានរង្វាន់ FA Cup នេះ ដោយត្រូវប៉ះជាមួយក្រុម Wolves ។
ឆ្លៀតក្នុងឱកាសជួយក្រុមឈ្នះការប្រកួតសំខាន់នេះដែរ ខ្សែបម្រើ Pogba បាននិយាយថា៖ “អ្នកចាត់ការរបស់យើង Ole តែងតែប្រាប់យើងជានិច្ចថា ក្រុមនេះគឺ Manchester United ដែលត្រូវតែឈ្នះពានរង្វាន់ឱ្យបាន។ គាត់តែងតែជឿជាក់លើយើង ហើយយើងជឿជាក់លើគាត់ និងទៅជាមួយគ្នា។ យើងមិនដឹងពីអនាគតថានឹងឈ្នះពាននេះឬអត់ទេ ប៉ុន្តែយើងកំពុងតែទៅដើម្បីវា”៕
ប្រភព៖ DailyMail