រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ប្រាក់រួចជាស្រេចហើយក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមលើកទី១២ ឱ្យដំណើរការទៅដោយរលូន។
សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកនៅព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នេះ អ្នកណាដែលអាចរកបានមេដាយមាស នឹងទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារ មេដាយប្រាក់បាន៧ពាន់ដុល្លារ និងមេដាយសំរឹទ្ធបាន៥ពាន់ដុល្លារ។
បើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC) កម្ពុជាបានត្រៀមរួចរាល់អស់ហើយសម្រាប់ការប្រកួត។ ដោយឡែកកម្ពុជាក៏បានត្រៀមប្រាក់ចំណាយ១២៤លានដុល្លារ លើដំណើរការកីឡាតំបន់អាស៊ានលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។ ឯកឧត្តម លោក វ៉ាត់ ចំរើន និយាយបែបនេះថា៖ តាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រាក់៥០៥ពាន់លានរៀល ដែលស្មើនឹង១២៤លានដុល្លារ នឹងត្រូវយកមកចំណាយលើការរៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេម។ សម្រាប់កីឡាករកីឡាការិនី ដែលទទួលបានមេដាយមាសនឹងទទួលបាន១ម៉ឺនដុល្លារ មេដាយប្រាក់ ជាង៧ពាន់ដុល្លារ និងមេដាយសំរឹទ្ធិទទួលបានជាង៣ពាន់ដុល្លារ៕
ប្រភេទកីឡាទាំង៣៧ មាន១៦ប្រភេទកីឡាជាកីឡាអូឡាំពិក និង១៦កីឡាទៀតជាប្រភេទកីឡាតំបន់អាស៊ាន ហើយកីឡាផ្សេងទៀតជាកីឡាប្រជាបិ្រយ និងពេញនិយមរបស់ម្ចាស់ផ្ទះកម្ពុជាដែលមានសិទ្ធិបញ្ចូលដោយខ្លួនឯង។