Cristiano Ronaldo បានស្នើឱ្យអាជ្ញាកណ្តាល Al-Harbi ចុះហត្ថលេខាលើគ្រាប់បាល់ Hat-trick របស់គាត់ បន្ទាប់ពីស៊ុតបញ្ចូលទីបានទាំងបួនគ្រាប់ក្នុងការប្រកួតរវាង Saudi Pro League របស់ពួកគេជាមួយនឹងក្រុម Al Wehda។
គាត់បានបើកការនាំមុខដោយគ្រាប់បាល់របស់គាត់នៅឯកីឡដ្ឋាន King Abdulaziz ជាមួយនឹងការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លានៅនាទីទី២១ មុនពេលស៊ុតបញ្ចូលទីគ្រាប់ទីពីរភ្លាមៗមុនពេលពាក់កណ្តាលតង់។
បន្ទាប់មក បន្ទាប់ពីអាជ្ញាកណ្តាល Al-Harbi បានផ្តល់បាល់ពិន័យ១១ម៉ែត្រដល់ Al Nassr អ្នកឈ្នះ Ballon d’Or ៥សម័យបានស៊ុត Hat-trick ជាលើកទី៦១ក្នុងអាជីពបាល់ទាត់របស់ខ្លួន។
ភ្លាមៗបន្ទាប់ពីប៉ុន្មាននាទី អ្នកដែលនៅខាងក្នុងពហុកីឡដ្ឋានដែលផ្ទុកបាន ៣៨.០០០ នាក់បានស្រែកសម្លេង Siuuu ខ្លាំងៗ នៅពេលដែល Ronaldo ស៊ុតបញ្ចូលទីគ្រាប់ទី៤ និងចុងក្រោយនៃការប្រកួតនេះ។
វាជារាត្រីដ៏គួរឱ្យចងចាំសម្រាប់អតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid ដែលបានឈានដល់ចំណុចសំខាន់នៃការស៊ុតបាល់បញ្ចូលទីក្នុងអាជីពចំនួន៥០០គ្រាប់ក្នុងលីគ។
ហើយបន្ទាប់ពីការចប់ការប្រកួត ប្រធានក្រុម Al Nassr ចង់រំលឹកសមិទ្ធិផលរបស់គាត់ ដោយបានឱ្យអាជ្ញាកណ្តាលចុះហត្ថលេខារបស់គាត់នៅលើបាល់ប្រកួត។
គាត់ទំនងជានឹងរក្សាគ្រាប់បាល់មួយនេះទុកដោយខ្លួនឯង មិនដូចគ្រាប់បាល់ Hat-Trick ទី៦០ របស់គាត់ ដែលបានអោយទៅអតីតមិត្តរួមក្រុម Manchester United កីឡាករ Alejandro Garnacho នោះទេ៕