អ្នកកាសែតបារាំង Daniel Riolo បានចាប់ផ្តើមការវាយប្រហារលើក្រុម Paris Saint-Germain (PSG) ចំពោះខ្សែប្រយុទ្ធដ៏ល្បីល្បាញទាំងបី Lionel Messi, Neymar និង Kylian Mbappe បន្ទាប់ពីក្រុម Parisians ស្មើជាមួយ Stade Reims។
ក្រុម PSG បានត្រឹមស្មើ ១-១ ដោយ Stade Reims នៅកីឡដ្ឋាន Parc des Princes ក្នុង Ligue 1 កាលពីថ្ងៃអាទិត្យទី២៩ ខែមករា។ ក្រុមម្ចាស់ផ្ទះបរាជ័យក្នុងការដណ្តើមយកជ័យជម្នះនេះ បើទោះបីជាមាន Messi, Neymar និង Mbappe នៅក្នុងក្រុមរបស់ពួកគេក៏ដោយ។
ថ្លែងបន្ទាប់ពីការប្រកួត Riolo បានលើកឡើងពីការវាយប្រហារថាជាតំបន់បញ្ហាសម្រាប់ក្រុម Parc des Princes។ អ្នកកាសែតបារាំងរូបនេះ មានទស្សនៈថា វាមិនអាចទៅរួចនោះទេក្នុងការបញ្ចូល Messi, Neymar និង Mbappe ទៅក្នុងក្រុមតែមួយ។ គាត់បាននិយាយនៅលើ RMC Sport ថា៖
“លើលោកនេះ គ្មានគ្រូបង្វឹកណាម្នាក់អាចដាក់ឲ្យតារាឆ្នើម PSG ទាំងបីលេងសុីចង្វាក់ជាមួយគ្នាបាននោះទេ (Messi, Neymar និង Mbappe) វាមិនអាចទៅរួចទេ”។
គួររំលឹកផងដែរថា ក្រុមរបស់លោក Christophe Galtier បានឈ្នះតែមួយប្រកួតគត់ក្នុងចំណោមការប្រកួតលីគចំនួន ៤លើកចុងក្រោយរបស់ពួកគេ។ នេះមានន័យថាពួកគេបានយកបានតែបួនពិន្ទុប៉ុណ្ណោះក្នុងចំណោម១២ដែលអាចធ្វើទៅបានក្នុងរយៈពេលនោះ៕