Carragher ៖ គ្មានក្លឹបនៅអឺរ៉ុបចង់បាន Ronaldo ទេ

លោក Jamie Carragher ​បាន​និយាយ​ច្បាស់​ៗ​ថា​នៅ​ពេល​នេះ​គ្មាន​ក្លឹប​នៅ​អឺរ៉ុប​មួយ​ណា​ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នោះ​ទេ​។

​Ronaldo ​ចង់​ចាកចេញ​ពី​ក្រុម Manchester United ​ក៏​ដោយសារ​តែ​ក្លឹប​នេះ​មិន​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​ទេ​នា​រដូវ​កាល​នេះ។ ​តែ​យ៉ាងណា ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​នៅ​មិន​ទាន់​បាន​រក​ក្លឹប​ថ្មី​លេង​បាន​នៅ​ឡើយ​ទេ ​ដោយ​ក្លឹប​ធំ​ៗ​មួយ​ចំនួន​បាន​ច្រាន​ចោល​សំណើរ​ចង់​បាន​ទៅ​ហើយ។ នៅ​ពេល​នេះ Ronaldo ​នៅ​បន្ដ​ហ្វឹកហាត់​ជាមួយ​ក្រុម​បិសាច​ក្រហម​ដដែល ​ហើយ​ទំនង​ជា​មិន​អាច​ចាកចេញ​ទៅ​ណា​បាន​ទៀត​ផង។

​ដោយសារ​តែ​រក​ផ្លូវ​ចេញ​មិន​បាន​នេះ​ហើយ ទើប​បាន​ជា​លោក Jamie Carragher ​បាន​ចេញ​មុខ​មក​និយាយ​បែប​នេះ​ថា​៖ “រឿង​ពិត​គាត់​ពេល​នេះ​៣៧​ឆ្នាំ​ហើយ​រដូវ​កាល​នេះ​គាត់​នឹង​ឈាន​ដល់​៣៨​ឆ្នាំ​ទៅ​ហើយ គាត់​មិន​ដូច​មុន​ទៀត​ទេ។ គាត់​នៅ​តែ​អាច​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​គាត់​មិន​មែន​ជា Ronaldo ​មុន​ឡើយ។ គ្មាន​ក្លឹប​នៅ​អឺរ៉ុប​ណា​នា​ពេល​នេះ​ចង់​បាន​គាត់ ខ្ញុំ​អាច​គិត​ខុស។ ខ្ញុំ​គិត​ថា​លោក Ten Hag ​នៅ​ពេល​នេះ​ក៏​ដូច​គ្នា សមាជិក​ក្រុម Man Utd ​ក៏​ទំនង​ជា​មាន​អារម្មណ៍​បែប​នេះ​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT