Barcelona អាចនឹងសុំប្រធានក្រុមទាំង៤ កាត់ប្រាក់ឈ្នួល៥០% ដើម្បីអាចចុះឈ្មោះកីឡាករថ្មី

ក្លឹប FC Barcelona អាចនឹងសុំប្រធានក្រុមទាំង៤របស់ពួកគេឱ្យយល់ព្រមកាត់ប្រាក់ឈ្នូល៥០%ទៀតនារដូវកាលខាងមុខ ដើម្បីអាចចុះឈ្មោះកីឡាករចំណូលថ្មីបាន។

បញ្ហាហិរញ្ញវត្ថុនៅតែជាកត្ដាចម្បងសម្រាប់ក្រុម FC Barcelona នៅឡើយ។ ពួកគេនៅតែបន្ដយុទ្ធសាស្ត្រកាត់ប្រាក់ឈ្នូលបុគ្គលិក ជាពិសេសផ្នែកធំៗក្នុងក្រុមដើម្បីអាចត្រឹមត្រូវជាមួយច្បាប់ចាយវាយបាន។ មួយវិញទៀត នៅរដូវកាលខាងមុខនេះតាមគម្រោង ក្លឹបអ្នកមានបុណ្យចង់ស្នើសុំប្រធានក្រុមទាំង៤ ដើម្បីបន្ដកាត់ប្រាក់ឈ្នួល៥០%ទៀត។ ការធ្វើបែបនេះ នឹងអាចជួយឱ្យក្រុម Barcelona អាចចុះកុងត្រាយកកីឡាករថ្មីមកចូលបានហើយ។

កីឡាករដែលជាប្រធានក្រុមទាំង៤នោះមាន Sergio Busquets ប្រធានក្រុម និង Gerard Pique, Sergi Roberto និង Jordi Alba ជាអនុប្រធានក្រុម៕ ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT