Barcelona កក់កៅអី Champions League រដូវកាលក្រោយហើយ

 ក្រុម FC Barcelona បានកក់កៅអីលេងពានរង្វាន់ UEFA Champions League នៅរដូវកាលក្រោយហើយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុម Real Betis ក្នុងលទ្ធផល ២-១។

ក្នុងការប្រកួតនៅយប់មិញនេះ ក្រុមទាំងពីរសម្រុកគ្នានៅចុងម៉ោងខ្លាំង ដោយគ្រាប់បាល់៣គ្រាប់កើតឡើងចាប់ពីនាទី៧៦ទៅ។ ដោយ Ansu Fati រកបាននៅនាទី៧៦ ក្រោយមក Bartra ក៏រកគ្រាប់បាល់តាមស្មើវិញនៅនាទី៧៩។ ជិតចប់ការប្រកួតទៅហើយនាទី៩០+៤ Jordi Alba ក៏រកបាន១គ្រាប់ទៀតជួយក្រុម Barcelona យកឈ្នះប្រកួតនេះក្នុងលទ្ធផល ២-១ តែម្ដង។

ការយកបាន៣ពិន្ទុបន្ថែមក្នុងសប្ដាហ៍ទី៣៥នេះដែរ បានធ្វើឱ្យក្រុម Barcelona ធានាបានកៅអី Champions League ហើយ ដោយមាន៦៩ពិន្ទុ ឈរនៅលេខ២។ ដោយឡែកក្រុម Real Madrid ឯណោះវិញមាន៨១ពិន្ទុ៕ ប្រភព ៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT