Courtois សុំ​ចិត្ត​អ្នក​គាំទ្រ Chelsea បើ​មិន​បាន​សាទរ កុំ​តែ​ស្រែក​ចំអក​បាន​ហើយ

ក្លឹប Real Madrid នឹង​ត្រូវ​ចូល​ជួប​ក្លឹប​ម្ចាស់ដី Stamford Bridge គឺ Chelsea នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី ៧ មេសា ជា​ជំនួប​ជើង​ទី ១ វគ្គ ៨ ក្រុម​ចុង​ក្រោយ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។ ការ​ប្រកួត​នេះ ក៏​ជា​ឱកាស​សម្រាប់ Thibaut Courtois ក្នុង​ការ​វិល​ត្រលប់​ទៅ​កាន់​កីឡដ្ឋាន​ចាស់ ដែល​ខ្លួន​ធ្លាប់​រួម​ជើង​អស់​ជា​ច្រើន​ឆ្នាំ។

និយាយ​មុន​ការ​ប្រកួត Courtois ដែល​ជា​ចំណែក​ធ្លាប់​បរាជ័យ​ក្រោម​ថ្វី​ជើង Chelsea កាល​ពី UCL វគ្គ ៤ ក្រុម​រដូវ​កាល​មុន ក៏​បាន​សង្កត់​ធ្ងន់​មុន​ការ​ប្រកួត​ថា លោក​សង្ឃឹម​នឹង​មិន​ទទួល​បាន​សំឡេង​ស្រែក​ចំអក ឬ​រំខាន​ពី​អ្នក​គាំទ្រ​នៅ​ឯ​ទឹកដី​អង់គ្លេស​ទៅ​ចុះ។

Courtois ប្រាប់​គេហទំព័រ​ផ្លូវការ​ក្លឹប Real Madrid បែប​នេះ៖ “ខ្ញុំ​សង្ឃឹម​ថា ពួក​គេ​នឹង​មិន​ស្រែក​ចំអក​ខ្ញុំ​ទៅ​ចុះ ដោយ​ខ្ញុំ​ក៏​អត់​រំពឹង​ចង់​បាន​សំឡេង​សាទរ​អ្វី​ពី​ពួក​គេ​ដែរ តែ​យ៉ាង​ណា​អ្នក​មិន​អាច​មើល​ដឹង​ជាច​មុន​នោះ​ទេ”។

លោក​បន្ត៖ “ខ្ញុំ​រៀបចំ​ខ្លួន​រួចរាល់ នូវ​គ្រប់​យ៉ាង​ដែល​អាច​កើត​ឡើង ហើយ​ខ្ញុំ​រីករាយ​នឹង​ការ​វិល​មក Stamford Bridge ជា​ថ្មី តែ​ពេល​នេះ​យើង​ជា​គូ​ប្រជេង​នឹង​គ្នា ដោយ​ពួក​គេ​ចង់​ឈ្នះ រួច​ខ្ញុំ​ក៏​ចង់​ឈ្នះ​ដូច​គ្នា”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT