ជប៉ុន ដឹកដៃអារ៉ាប់ប៊ីសាអូឌីត កក់កៅអីលេង World Cup 2022 នៅប្រទេសកាតាហើយ

ជប៉ុន បានកក់កៅអីលេង World Cup 2022 ហើយ បន្ទាប់ពីបានយកឈ្នះលើក្រុមអូស្ត្រាលីក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះ។

ជប៉ុនធ្វើបានល្អណាស់សម្រាប់ការប្រកួតសំខាន់ទល់ក្រុមអូស្ត្រាលី។ ត្បិតតែការប្រកួតនៅវគ្គសន្សំពិន្ទុនេះដំបូងជប៉ុនធ្វើមិនបានល្អមែន តែនៅប៉ុន្មានប្រកួតចុងក្រោយនេះពួកគេឈ្នះរហូត និងឈរនៅកំពូលតារាងតែម្ដង។ ជាមួយលទ្ធផលឈ្នះក្រុមអូស្ត្រាលីទៀតនៅប្រកួតទី៩ បានធ្វើឱ្យក្រុមសាមូរៃនេះ កក់កៅអីលេង World Cup 2022 នៅប្រទេសកាតាហើយ។

ជាមួយលទ្ធផលអូស្ត្រាលីចាញ់ជប៉ុន ក៏បានធ្វើឱ្យក្រុមលេខ២ អារ៉ាបីសាអូឌីត ទទួលបានកៅអ៊ីមួយទៀតផងដែរ ក្រោយពីពួកគេមាន៤ពិន្ទុលើសក្រុមអូស្ត្រាលីដែលនៅលេខ៣ និងសល់ត្រឹម១ប្រកួតក្នុងដៃ។ ក្រុមអូស្ត្រាលីដែលនៅលេខ៣នោះ នឹងត្រូវលេង Play-off ទៀត ទើបដឹងថាអាចមានឱកាសលេង World Cup ឬអត់៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT