Hazard, Bale, Jovic ជាកីឡាករ Real Madrid ត្រៀមលក់ចេញ

ខ្សែប្រយុទ្ធ៣នាក់របស់ក្រុម Real Madrid គឺ Eden Hazard , Gareth Bale និង Luka Jovic ស្ថិតក្នុងបញ្ជីដែលត្រូវលក់ចេញនៅរដូវកាលដោះដូរកីឡាករខាងមុខនេះហើយ។

ក្លឹបយក្សអេស្ប៉ាញខាងលើមានគម្រោងកាត់កីឡាករច្រើននាក់ក្នុងសមាជិកក្រុមបច្ចុប្បន្នដើម្បីទុកកន្លែងឱ្យកីឡាករថ្មី ដូចជា Kylian Mbappe ដែលអាចនឹងទិញចូលពេលខាងមុខ។ ដូច្នេះហើយ ទើបបានជា Real Madrid បានដាក់ឈ្មោះកីឡាករមួយចំនួនដើម្បីត្រៀមលក់ចេញឱ្យហើយ។ ដោយក្នុងនោះHazard, Bale, Jovic សុទ្ធតែមានឈ្មោះនៅលើគេ ជាកីឡាករក្លឹបត្រូវលក់ចេញហើយ។

ដោយក្រៅពីកីឡាករនៅតំបន់ប្រយុទ្ធទាំង៣ហើយ ក្រុម Real Madrid ក៏មានកីឡាករដទៃទៀតដែលចង់លក់ចេញផងដែរ ដូចជា Isco , Marcelo អីជាដើមក៏សុទ្ធសឹងតែអាចលក់ចេញដែរ។ ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថា ក្រុមរបស់លោក Carlo Ancelotti ដាក់ឈ្មោះកីឡាករសរុបដល់ទៅ១១នាក់ឯណោះដើម្បីលក់នៅរដូវកាលដោះដូរកីឡាករខាងមុខ៕ ប្រភព ៖ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT