ដំណឹងល្អ! Chelsea អាចលក់សំបុត្រឱ្យអ្នកគាំទ្របានវិញហើយ

ក្រោយពីអង់គ្លេសបានដូរអាជ្ញាបណ្ណឱ្យក្លឹប Chelsea ហើយ នៅពេលនេះពួកគេអាចលក់សំបុត្រចូលទស្សនាការប្រកួតឱ្យអ្នកគាំទ្របានវិញហើយ។

ក្រុមតោខៀវ Chelsea មិនអាចលក់សំបុត្របាននោះទេ ក្រោយពីអង់គ្លេសសម្រេចដាក់ទណ្ឌកម្មលើលោក Roman Abramovic ដែលជាប្រធានក្លឹបកាលពីប៉ុន្មានសប្ដាហ៍មុន។ តែក្រោយមក បន្ទាប់ពីមានការដូរអាជ្ញាបណ្ណក្លឹប និងរៀបចំប្រព័ន្ធដឹកនាំថ្មីហើយ ពេលនេះអង់គ្លេសបានយល់ព្រមដកការពិន័យខ្លះ និងឱ្យក្រុមមួយនេះអាចលក់សំបុត្របានធម្មតាវិញហើយ។

ដូច្នេះការប្រកួតក្នុងលីគ ការប្រកួត FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងការប្រកួតនៅ UEFA Champions League ទល់ក្រុម Real Madrid នៅវគ្គ៨ក្រុមចុងក្រោយនៅពេលខាងមុខ គឺChelsea អាចលក់សំបុត្របានហើយ។ វានឹងក្លាយជាចំណូលដ៏សំខាន់មួយសម្រាប់ទ្រទ្រង់ក្លឹបបន្ដទៀត មុនពេលរកបានម្ចាស់ថ្មី៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT