ចម្លែក​ណាស់! Stegen បែរ​ដក​ឈ្មោះ Messi ពី​ឈុត ១១ រូប​ល្អ​បំផុត ហើយ​ដាក់​អ្នក​ទាំង​នេះ​វិញ

ដ្បិត​ធ្លាប់​រួម​ជើង​នឹង​គ្នា​ច្រើន​ឆ្នាំ កាល​នៅ Barcelona ហើយ​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ដាច់​គេ​មួយ​ក្នុង​លោក តែ​សម្រាប់ Lionel Messi ពុំ​បាន​ស្ថិត​នៅ​ជម្រើស ១១ នាក់​ល្អ​បំផុត ក្នុង​ការ​ជ្រើសរើស​របស់​មិត្ត​ចាស់ Marc-Andre ter Stegen នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ ក្នុង​ទម្រង់​ ៤-៤-២ ដែល​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់ បាន​ជ្រើសរើស បែរ​ដាក់​ឈ្មោះ​កីឡាករ​នៅ​ជម្រើស​ជាតិ​របស់​គេ​ច្រើន​ជាង​មិត្តភ័ក្ដិ​នៅ​ឯ​ក្លឹប។ គេ​ចាប់​អារម្មណ៍​នៅ​តំបន់​ប្រយុទ្ធ Stegen ដក​ទាំង Messi, Neymar ហើយ Suarez ធ្លាប់​ជា​មិត្ត​ចាស់​កាល​នៅ Barcelona រួម​គ្នា រួច​ដាក់​តែ Gerard Pique, Jordi Alba, Sergio Busquets, Xavi, Andres Iniesta និង Frenkie de Jong តែ​ប៉ុណ្ណោះ។

រី​ឯ​កីឡាករ​រួម​សញ្ជាតិ​ដែល​គេ​ជ្រើសរើស មាន​ដូច​ជា​អ្នកចាំទី Janis Blaswich ខ្សែ​ការពារ​ Antonio Rudiger និង​ខ្សែ​បម្រើ ប្រយុទ្ធ មាន Marco Reus និង Mario Gotze ជា​ដើម។ ឈុត ១១ រូប​ល្អ​បំផុត រៀប​ចេញ​ពី Stegen មាន​ដូច​ត​ទៅ៖ Blaswich; Alves, Pique, Rudiger, Alba; Busquets; Xavi, Iniesta; De Jong; Reus, Gotze៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT