Dybala នឹងចេញពី Juventus ដោយគ្មានតម្លៃខ្លួននៅចប់រដូវកាលនេះ

ខ្សែប្រយុទ្ធ Paulo Dybala នឹងអាចចាកចេញពីក្រុម Juventus ដោយមិនមានតម្លៃខ្លួនទេនៅចប់រដូវកាលនេះ ក្រោយពីការចរចាកុងត្រាថ្មីមិនត្រូវគ្នា។

កុងត្រាចាស់របស់ Dybala នឹងបញ្ចប់នៅត្រឹមរដូវកាលនេះហើយ ខណៈដែលរូបគេជាមួយក្លឹប Juventus ក៏មិនអាចចរចាកុងត្រាថ្មីត្រូវគ្នាដែរ។ ដោយសារតែការចរចាមិនត្រូវគ្នានេះហើយ វានឹងធ្វើឱ្យកីឡាករអាហ្សង់ទីនអាចដើរចេញពីក្លឹបយក្សអ៊ីតាលីនេះបានដោយមិនមានតម្លៃខ្លួននោះទេ ពោលគឺក្លឹបណាចរចាជាមួយកីឡាករត្រូវ អាចហៅទៅលេងឱ្យបាន មិនបាច់ឆ្លងកាត់ Juventus ឡើយ។

រំលឹកថាដំបូងឡើយក្លឹប Juventus បានចរចាតកុងត្រាឱ្យ Dybala ដល់ឆ្នាំ២០២៦ឯណោះ ដោយផ្ដល់ឱ្យកីឡាករវ័យ២៨ឆ្នាំនេះរកបាន៦,៦លានផោនក្នុង១ឆ្នាំ ហើយថែមប្រាក់លើកទឹកចិត្ត១,៦លានផោនទៀតបើធ្វើបានល្អ។ តែក្រោយមក ក្លឹបនេះក៏សម្រេចប្ដូរចិត្ត និងមិនផ្ដល់ឱ្យដល់កម្រិតនេះទេ ដូច្នេះហើយទើបបានជា Dybala ចាកចេញតែម្ដង។

Dybala ចូលរួមជាមួយក្រុម Juventus តាំងពីឆ្នាំ២០១៥មក ដោយរកបាន១១៣គ្រាប់ និងបង្ហាញខ្លួនបាន២៨៣ប្រកួត៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT