Klopp ថា​មើល​ឃើញ​មុន​ហើយ ម្នាក់​នេះ ទំនង​ជា​នឹង​ចែក​ផ្លូវ​ពី Liverpool

អ្នកចាត់ការ​លោក Jurgen Klopp បាន​និយាយ​ចំៗ​ថា អនាគត​របស់ Divock Origi ហាក់​មិន​ប្រាកដប្រជា​ទេ នៅ​ពេល​ខាង​មុខ ពោល​មាន​ភាគរយ​អាច​នឹង​ត្រូវ​ចែក​ផ្លូវ ក្រោយ​បញ្ចប់​រដូវ​កាល បន្ទាប់​ពី​បាត់បង់​ពេលវេលា​បង្ហាញ​ខ្លួន​ជាប់លាប់​លើ​ទីលាន។

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ ក៏​ពិបាក​នឹង​សម្រេច​ចិត្ត​ដែរ ព្រោះ​អី​តំបន់​ប្រយុទ្ធ​សុទ្ធ​តែ​ជា​កីឡាករ​ល្អៗ គ្រាន់​ថា​ជាក់ស្តែង​បើ​យើង​មើល​ពេល​ចុង​ក្រោយ គឺ​រមែង​មាន​តែ Roberto Firmino, Mohamed Salah, Sadio Mane, Diogo Jota និង Luis Diaz តែ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ឱកាស។

ប្រាប់​ទៅ Sky Sports លោក Klopp និយាយ៖ “វា​ពិត​ជា​រឿង​ដ៏​ពិបាក​សម្រាប់​ខ្ញុំ ក៏​ដូច​ជា​សម្រាប់ Origi ហើយ​កើត​ឡើង​ដូច​គ្នា​ទៅ​លើ Taki Minamino ដោយ​កីឡាករ​ខ្លះ ខ្ញុំ​យល់​ថា​ពួក​គេ​មិន​បាន​លេង​ជាប់លាប់ ដូច្នេះ​ហើយ​យើង​មាន​តែ​រង់ចាំ​មើល​នៅ​ដំណោះស្រាយ​នា​រដូវ​ក្តៅ​ខាង​មុខ គឺ​មាន​តែ​ចាំ​ស្វែងរក​ដំណោះស្រាយ​ប៉ុណ្ណឹង​ឯង”។ បញ្ជាក់​ថា កីឡាករ​បែលហ្សិក សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ដូច្នេះ​គ្មាន​សង្ឃឹម​នឹង​អាច​សម្រេច​ការ​បន្ត​កុងត្រា​ថ្មី​ទៅ​រួច​ឡើយ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT