ក្រុមអ្នកគាំទ្រ PSG បានរិះគន់ទៅលើកីឡាករ Lionel Messi និង Neymar ក្នុងការប្រកួតទល់ក្រុម Bordeaux នៅយប់មិញ ព្រោះពួកគេមិនសប្បាយចិត្តជាមួយទម្រង់លេងរបស់កីឡាករនៅពានរង្វាន់ UEFA Champions League កន្លងទៅទេ។
ការធ្លាក់ចេញពីពានរង្វាន់ UEFA Champions League របស់ PSG បានធ្វើឱ្យអ្នកគាំទ្រខកចិត្តជាខ្លាំង រហូតដល់ចង់ឱ្យប្រធានក្លឹបលាលែងតំណែងថែមទៀតផង។ ខណៈដែលសមាជិកក្លឹបសុទ្ធតែកំពូលៗហើយ តែបែរជាមិនអាចឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយបានផង ទោះជានាំមុខគេ២គ្រាប់ តែចុងក្រោយរបូតគ្រាប់៣គ្រាប់វិញ ធ្លាក់ដដែល។
ការចាញ់ក្រុម Real Madrid នោះដែរ អ្នកគាំទ្របានដាក់បន្ទុកទៅលើកីឡាករ Messi និង Neymar ជាងគេ ដែលបានលេងនិងមានបញ្ហារបួសផង តែបែរជាមិនអាចជួយក្រុមបានអ្វីសោះទាំងពីរជើងតែម្ដង។ បណ្ដាអ្នកគាំទ្រ PSG បានបង្ហាញការមិនពេញចិត្តនេះ អំឡុងការប្រកួតទល់ក្រុម Bordeaux នៅយប់មិញ។ ដោយឱ្យតែកីឡាករ២នាក់នេះ ប៉ះបាល់នោះពួកគេដឹងតែស្រែកចំអកហើយ៕ ប្រភព៖ Nypost