ក្រុមតោខៀវ Chelsea នៅតែបន្ដជ័យជម្នះរបស់ខ្លួនបានដដែល លើក្រុម Newcastle United ក្នុងលទ្ធផល ១-០ បើទោះជាស្ថានភាពរបស់ពួកគេមិនល្អប្រសើរក្ដី។
ក្រុម Chelsea នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនបានដដែល បើទោះជាស្ថានភាពក្លឹបកំពុងពិបាកយ៉ាងណាក៏ដោយ។ ពួកគេបានយកឈ្នះលើក្រុម Newcastle United បានក្នុងលទ្ធផល ១-០ ដោយ១គ្រាប់ដែលរកបាននោះ ចេញពីខ្សែប្រយុទ្ធ Kai Havertz នៅនាទី៨៩ទៅហើយ។ ដោយនេះបានបង្ហាញឱ្យឃើញដែរថា ការលំបាករបស់ក្លឹបដែលមិនមានម្ចាស់ គឺមិនប៉ះពាល់ដល់ការខិតខំរបស់កីឡាករនោះទេ។ ពួកគេនៅតែប្រឹងប្រែងជានិច្ចដើម្បីយកឈ្នះការប្រកួត។
រំលឹកថា រហូតមកដល់ពេលនេះទណ្ឌកម្មលើលោក Roman Abramovic ដែលជាម្ចាស់ក្លឹប Chelsea នៅតែមានដដែល ហើយក្លឹបតោខៀវក៏កំពុងរកម្ចាស់ថ្មីមកដឹកនាំបន្ដដែរ ព្រោះពេលនេះរដ្ឋាភិបាលអង់គ្លេសលែងឱ្យលោក Roman ដឹងនាំទៀតហើយ។ ការធ្វើបែបនេះ ក៏ដោយសារតែបុរសសញ្ជាតិរុស្ស៊ីរូបនេះជាមនុស្សស្និទ្ធិជាមួយលោកពូទីន៕
ប្រភព៖ DailyMail