កំណត់ត្រា​ខ្នាត​យក្ស ៥ គ្រោង​ដោយ Ronaldo ទោះ​ច្រើន​ឆ្នាំ​ទៅ​មុខ ក៏​ពិបាក​រក​អ្នក​ស្នង

ខ្ញី​កាន់​តែ​ចាស់ កាន់​តែ​ហឹរ ដូច​គ្នា​ទៅ​នឹង Cristano Ronaldo បើ​ទោះ​បី​ឈាន​ចូល​វ័យ ៣៧ ឆ្នាំ​ទៅ​ហើយ តែ​សមត្ថភាព​បង្ហាញ​មក​លើ​ទីលាន នៅ​តែ​ល្អ​ដូច​មុន ហើយ​អាច​បង្កើត​កំណត់ត្រា​ថ្មី​ជា​បន្តបន្ទាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​ការ​ឈរ​ជើង​ឲ្យ​ក្លឹប Man Utd, Juventus និង Real Madrid ក៏​ដូច​ជា​ជម្រើស​ជាតិ​ព័រទុយហ្គាល់ សម្រាប់​ខ្សែ​ប្រយុទ្ធ​កម្ពស់ ១,៨៧ ម៉ែត្រ​រូប​នេះ ក៏​បាន​គ្រោង​កំណត់ត្រា​ខ្នាត​យក្ស ៥ ដែល​ជឿ​ថា​ទោះ​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ក៏​ពិបាក​នឹង​រក​អ្នក​ថ្មី​មក​ស្នង ឬ​បំបែក​បាន​ដែរ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) រក​បាន​គ្រាប់​បាល់​ច្រើន​ប្រកួត​ជាប់ៗ​គ្នា​នៅ UCL

អាច​និយាយ​ថា Ronaldo គឺ​ជា​ស្ដេចត្រាញ់​ប្រចាំ​ពាន​អឺរ៉ុប Chmapions League ដោយ​លោក​បាន​បន្សល់​កំណត់ត្រា​អស្ចារ្យ​ជា​ច្រើន ជា​ពិសេស​កំឡុង​ពេល​ឈរ​ជើង​ឲ្យ​ក្លឹប Real Madrid ដែល​ឈ្នះ​ពាន ៤ លើក​នៅ​ទី​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ គឺ Ronaldo អាច​រក​បាន​គ្រាប់​បាល់​ជាប់ៗ​គ្នា ដល់​ទៅ ១១ ប្រកួត ធ្វើ​បាន​ចាប់​ពី​វគ្គ​ផ្តាច់ព្រ័ត្រ ឆ្នាំ ២០១៧ ទល់ Juventus រហូត​មក​ដល់​ជើង​ទី ២ វគ្គ ៨ ក្រុម​នៅ​រដូវ​កាល​បន្ទាប់។ ទាំង​ពីរ​រដូវ​កាល​នោះ ក៏​ជា​ពេលវេលា​លើក​ពាន ២ សម័យ​កាល​ជាប់​គ្នា សម្រាប់ CR7 ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) គ្រាប់​បាល់​ច្រើន​បំផុត​នៅ UCL

ជាង​នេះ Ronaldo ក៏​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ប្រវត្តិសាស្រ្ត Champions League ដោយ​បច្ចុប្បន្ន មាន ១៤០ គ្រាប់ ទល់​ក្លឹប​ទាំង ៣៨ ផ្សេង​ពី​គ្នា។ តួ​លេខ​នេះ នាំ​មុខ​ទៅ​លើ Lionel Messi ១៥ គ្រាប់ ហើយ​ក៏​នឹង​នៅ​តែ​អាច​បន្ត​កើន​ឡើង ដរាប​ណា​លោក​មិន​ទាន់​ចូល​និវត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ជា​កីឡាករ​វ័យ​ចំណាស់​បំផុត រក​បាន Hat-trick នៅ World Cup

ស្ថិតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឯ​ណេះ​ក៏​មិន​ណយ​នោះ​ដែរ ហើយ​ ៣ គ្រាប់ កាល​ពី​ឆ្នាំ ២០១៨ ទល់​អេស្ប៉ាញ គឺ​ជា​គ្រាប់​បាល់​ Hat-trickរបស់​កីឡាករ​វ័យ​ចំណាស់​បំផុត​ប្រចាំ​ពាន​រង្វាន់​លំដាប់​ពិភពលោក។ ពេល​នោះ Ronaldo មាន​អាយុ ៣៣ ឆ្នាំ និង ១៥០ ​ថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ជម្រើស​ជាតិ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

FIFA មាន​ប្រទេស​ជា​សមាជិក​ចំនួន ២១១ ប្រទេស តែ​បើ​សួរ​ថា កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ណា រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត? ចម្លើយ​ក៏​នៅ​តែ​ជា Ronaldo។ មុន​នេះ​ គ្រោង​ដោយ Ali Daei វីរបុរស​អ៊ីរ៉ង់ ធ្វើ​បាន ១០៩ គ្រាប់ ហើយ​មក​ទល់​បច្ចុប្បន្ន CR7 រក​បាន ១១៥ គ្រាប់ ជា​តួ​លេខ​ដែល​ពិបាក​នឹង​ផ្តួល​បំផុត​ សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​លោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​យើង​និយាយ​តែ​ទិន្នន័យ​ស្រង់​ចេញ​ដោយ FIFA គឺ Ronaldo ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ហើយ​នៅ​ពេល​បច្ចុប្បន្ន។ កំឡុង​ការ​ប្រកួត​ទល់ Spurs ដែល​ធ្វើ​បាន ៣ គ្រាប់​ម្នាក់​ឯង ក៏​សម្រេច​រុញ​ឲ្យ Ronaldo ឡើង​តួ​លេខ ដល់​គ្រាប់​បាល់​ទី ៨០៦ នេះ​យក​ឈ្នះ​លើ​អ្នក​គ្រោង​ចាស់ គឺ Josef Bican មាន ៨០៥ គ្រាប់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT