ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន៣គ្រាប់ម្នាក់ឯង ជួយក្រុមបិសាចក្រហម Manchester United យកឈ្នះលើក្រុម Spurs ក្នុងលទ្ធផល ៣-២ ក្នុងពានរង្វាន់ English Premier League ។
Ronaldo បានបើកការនាំមុខទៅលើក្រុម Spurs មុននៅនាទី១២ ប៉ុន្តែឈានដល់នាទី៣៥ក៏ស្រាប់តែ Harry Kane រកគ្រាប់បាល់តាមស្មើវិញបានដោយប៉េណាល់ទី។ ៣នាទីក្រោយមកទៀត Ronaldo ក៏ដដែលក៏រកបាន១គ្រាប់ទៀតដើម្បីនាំមុខលើក្រុម Spurs ២-១ នៅតង់ទី១។ ដល់តង់ទី២ នាទី៧២ Maguire ក៏ធ្វើឱ្យចូលទីខ្លួនឯងវិញ ធ្វើឱ្យ Spurs តាមស្មើ Man Utd បាន២-២។ ការប្រកួតមិនបញ្ចប់នៅត្រឹមលទ្ធផលនេះទេ ដោយ Ronaldo ដដែលក៏រកគ្រាប់បាល់ទី៣បានទៀតនៅនាទី៨១ ដើម្បីយកឈ្នះលើក្រុម Spurs បាន ៣-២ តែម្ដង។
នេះជាការធ្វើបាន Hat-trick លើកដំបូងហើយសម្រាប់កីឡាករវ័យ៣៦ឆ្នាំខាងលើនេះ ចាប់តាំងពីចូលរួមជាមួយក្រុម Man Utd ជាលើកទី២មក។ ខណៈដែល៣ពិន្ទុនេះក៏ពិតជាសំខាន់សម្រាប់ក្រុមដើម្បីប្រជែងយក Top4 ផងដែរ៕ ប្រភព៖ DailyMail