រក​ឃើញ ១១ ក្រុម​ហើយ កក់​កៅអី​វគ្គ ១៦ ក្រុម UCL ខណៈ​ក្រុម​ខ្លាំង ២ កំពុង​បុក​ពោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប UEFA Champions League ទើប​តែ​បាន​បញ្ចប់​នូវ​វគ្គ​ចែក​ពូល​ ជុំ​ទី ៥ ដែល​មាន​ន័យ​ថា នៅ​សល់​តែ​ ១ ជុំ​ទៀត​ប៉ុណ្ណោះ ​មុន​កាត់សេចក្តី​រក​ឃើញ​ក្រុម​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ក្រុម​ធ្លាក់​ទៅ​ Europa League ក៏​ដូច​ជា​ក្រុម​ដែល​អស់​ឱកាស​ក្នុង​ការ​ប្រជែង​ នៅ​រដូវ​កាល​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​គិត​ក្រោយ​ចប់ ជុំ​ទី ៥ វគ្គ​ចែក​ពូល យើង​ក៏​បាន​រក​ឃើញ​ក្រុម​ចំនួន ១១ ហើយ ដែល​បាន​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ដោយ​មិន​ចាំ​បាច់​ខ្វល់ខ្វាយ​នូវ​លទ្ធផល​នា​ជុំ​ចុង​ក្រោយ។ ទំព័រ CTS Sports ធ្វើ​ការ​សង្ខេប​លទ្ធផល​តាម​ពូល​នីមួយៗ​ដូច​ត​ទៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូល A) បន្ទាប់​ពី​យក​ឈ្នះ​ទៅ​លើ PSG នៅ​ឯ​ទឹកដី Etihad សម្រាប់​ក្លឹប​មេឃ​ខៀវ Man City បាន​នាំ​មុខ​ចំណាត់ថ្នាក់​កំពូល ដោយ​មាន ១២ ពិន្ទុ ខណៈ​ក្លឹប​សេដ្ឋី​បារាំង មាន ៨ ពិន្ទុ រុញ​ឲ្យ​ពួក​គេ​ទាំង​ពីរ​ អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់។ នៅ​ជុំ​ចុង​ក្រោយ សម្រាប់​ពូល A គឺ​គេ​នៅ​ចាំ​អុត​មើល​ថា តើ​រវាង​ RB Leipzig និង Club Brugge ដែល​កំពុង​មាន ៤ ពិន្ទុ​ស្មើ ក្រុម​ណា​មួយ នឹង​សល់​ឱកាស​ទៅ​លេង​នៅ UEL?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូល B) ៥ ប្រកួត Liverpool ឈ្នះ​ទាំង ៥ សម្រេច​ឲ្យ​ពួក​គេ អាច​ធានា​កៅអី​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់ ខណៈ​ដែល FC Porto មាន ៥ ពិន្ទុ AC Milan និង Atletico Madrid មាន ៤ ពិន្ទុ នៅ​ជុំ​ចុង​ក្រោយ ពួក​គេ​នឹង​ត្រូវ​ប្រជែង​គ្នា ហើយ​មាន​តែ​មួយ​ក្រុម​ប៉ុណ្ណោះ អាច​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម ខណៈ​ ២ ក្រុម​ផ្សេង​ទៀត មាន ១ ត្រូវ​ធ្លាក់​ទៅ​លេង​នៅ Europa League។ នេះ​គេ​កំពុង​អុត​មើល​ ថា​តើ AT Madrid ធ្លាប់​តែ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អឺរ៉ុប អាច​ឆ្លង​ផុត​បាន​ដែរ​ឬ​យ៉ាង​ណា?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូល C) Ajax ខ្លាំង​មិន​ចាញ់ Liverpool ដោយ​មាន ១៥ ពិន្ទុ​ពេញ ជា​ក្រុម​ដែល​ធានា​កៅអី ១០០ ភាគរយ ជាមួយ​នឹង​ក្លឹប Sporting CP ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់។ សម្រាប់​ពូល​នេះ មើល​ទៅ​ដូច​ជា​អស់​អ្វី​ត្រូវ​មើល​ហើយ ព្រោះ Dortmund ក៏​ច្បាស់លាស់​រួច​ហើយ​ដែរ​ថា​នឹង​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ UEL ខណៈ Besiktas មាន ០ ពិន្ទុ គឺ​អស់​ឱកាស​ទាំង​ស្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូល D) Real Madrid និង Inter Milan ដែល​មាន​គម្លាត ២ ពិន្ទុ បាន​សម្រេច​ដឹក​ដៃ​គ្នា ឆ្ពោះ​ទៅ​កាន់​វគ្គ ១៦ ក្រុម ខណៈ Sheriff Tiraspol ត្រូវ​ធ្លាក់​ទៅ​លេង​នៅ UEL ហើយ Shakhtar ដែល​មាន​តែ ១ ពិន្ទុ គឺ​អស់​ឱកាស​ត្រឹម​នេះ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូល E) Bayern Munich មាន ១៥ ពិន្ទុ​ពេញ គេ​លែង​ខ្វល់​ហើយ​នៅ​ប្រកួត​ជុំ​ចុង​ក្រោយ តែ​អ្វី​ដែល​បារម្ភ​បំផុត​នោះ គឺ Barcelona ដែល​ប្រឈម​អាច​នឹង​ធ្លាក់​ទៅ​លេង​នៅ Europa League ប្រសិន​ជា​ជុំ​ចុង​ក្រោយ មិន​អាច​ទទួល​បាន​ជ័យជម្នះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​ផ្សេង​ទៀត​ក្រុម​ដឹកនាំ​ដោយ​លោក Xavi Hernandez ក៏​ពឹងផ្អែក​លើ​លទ្ធផល​នៃ​ការ​ប្រកួត​រវាង Benfica និង Dynamo Kyiv ប្រសិន​គូ​នេះ​ស្មើ ឬ Benfica ចាញ់ នោះ Barcelona ក៏​មិន​ចាំ​បាច់​ខ្វល់​នោះ​ដែរ អំពី​លទ្ធផល​ទល់ Bayern Munich បើ​ទោះ​បី​ត្រូវ​គេ​ហូប​ទក់​សាច់​ដូច​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូល F) Man Utd ក្រោយ​យក​ឈ្នះ Villarreal ពួក​គេ​បាន​កក់ក្តៅ​ចិត្ត​ហើយ​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម ស្រប​ពេល​ដែល​ក្រុម​អេស្ប៉ាញ ត្រូវ​ប្រាកដ​នៅ​ជុំ​ចុង​ក្រោយ ថា​អាច​យក​ឈ្នះ ឬ​ស្មើ​ជា​ចាំ​បាច់ នៅ​ពេល​ប្រកួត​ទល់ Atalanta។ ប្រសិន​ចាញ់​នោះ Villarreal នឹង​ត្រូវ​ធ្លាក់​ទៅ​ Europa League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូល G) នៅ​ពូល G គឺ​ស្មុគស្មាញ​ខ្លាំង​ជាង ដោយ​ចំណោម​ក្រុម​ទាំង ៤ មិន​ទាន់​រក​ឃើញ​សូម្បី​មួយ​នៅ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់។ សម្រាប់ Wolfsburg ដែល​ឈរ​នៅ​បាត​ពូល គឺ​​អស់​ឱកាស​ហើយ ខណៈ Lille, RB Salzburg និង Sevilla នឹង​ត្រូវ​ប្រជែង​គ្នា​យក​ ២ កៅអី​ ឆ្ពោះ​ទៅ​វគ្គ ១៦ ក្រុម ហើយ​សល់ ១ កៅអី​ធ្លាក់​ទៅ Europa League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូល H) Chelsea និង Juventus មាន ១២ ពិន្ទុ​ស្មើ ក៏​រុញ​ឲ្យ​ពួក​គេ​ បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ខណៈ Zenit Saint Petersburg មាន ៤ ពិន្ទុ សម្រេច​ធ្លាក់​ទៅ​លេង​នៅ Europa League ហើយ Malmo ដែល​មាន​តែ ១ ពិន្ទុ​គឺ​អស់​ឱកាស​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT