Lionel Messi បានសម្រេចការផ្ទេរមកកាន់ក្លឹប Barcelona ជាផ្លូវការ ជាមួយនឹងសុពលភាពកុងត្រា ២ ឆ្នាំ ហើយតម្លៃពលកម្មទទួលបាន ៣៥ លានអឺរ៉ូ/ឆ្នាំ។ យ៉ាងណាការផ្ទេរមកសារនេះ M10 នឹងត្រូវចាប់ផ្តើមកំណត់ត្រាមួយចំនួនរាប់ពីសូន្យឡើងទៅសារជាថ្មី តួយ៉ាងដូចជាស្ថិតិនៅក្លឹបទោល។
M10 ដែលបានចាយពេលជាង ១៦ ឆ្នាំនៅ Camp Nou បានបន្សល់កំណត់ត្រាជាច្រើន មិនថាតែការរកគ្រាប់បាល់ ការឈ្នះពានរង្វាន់ ជាក់ស្តែងដូចនៅ Barcelona ចំនួនពានរង្វាន់របស់លោកមានដល់ ៣៥ ពានឯណោះ ដែលខ្វះតែមួយទៀតប៉ុណ្ណោះ អាចតាមស្មើអតីតវីរបុរសលោក Ryan Giggs របស់ Man Utd។
Giggs មាន ៣៦ ពានសម្រាប់ការលេងឲ្យក្លឹបទោល ដូច្នេះ Messi ដែលផ្ទេរមក PSG គឺត្រូវរាប់ពី ០ ពានសារជាថ្មីហើយ អ៊ីចឹងវាមិនអាចកើតឡើងទេ ហើយបើជោគជ័យខ្លាំងដល់កម្រិតណាក៏ត្រូវការពេលឈរជើងជាកីឡាករយ៉ាងហោចលើសពី ១០ ឆ្នាំទៅដែរ៕
ប្រភព៖ AF