ក្រុមកាំភ្លើងធំ Arsenal បានប្រកាសជាផ្លូវការទិញបានខ្សែការពារ Ben White ក្នុងតម្លៃខ្លួន៥០លានផោនពីក្រុម Brighton ។
White បានបង្ហាញទម្រង់លេងយ៉ាងល្អនៅរដូវកាលមុន និងមានឱកាសបានជាប់ជម្រើសជាតិអង់គ្លេសក្នុងការប្រកួត Euro 2020 ផងដែរ។ ឃើញថាលេងល្អនេះហើយ ទើបបានជាក្រុម Arsenal ចាប់អារម្មណ៍ចរចារហូតឈានដល់កិច្ចព្រមព្រៀងទិញដាច់ក្នុងតម្លៃខ្លួនរហូតដល់ទៅ៥០លានផោនតែម្ដង។ កីឡាករវ័យ២៣ឆ្នាំនេះ នឹងចុះកុងត្រាលេងឱ្យក្រុមរបស់លោក Arteta ចំនួន៥ឆ្នាំ។
កីឡាករអង់គ្លេសរូបនេះនឹងបានអាវលេខ៤ ដែលជាអាវរបស់ William Saliba ដែលត្រូវបានក្រុម Marseille ខ្ចីជើងទៅតាំងពីរដូវកាលមុន ក្រោយពីរូបគេមិនត្រូវបានលោក Arteta ប្រើប្រាស់៕ប្រភព Dailymail