ទីបំផុតយើងបានរកឃើញក្រុមដែលមានកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ សម្រាប់ Euro 2020 សារនេះហើយ នោះគឺអ៊ីតាលី បន្ទាប់ពីពួកគេយកឈ្នះ ទៅលើអេស្ប៉ាញ តាមរយៈបាល់ថែមម៉ោងប៉េណាល់ទីកាលពីយប់មិញ។
ក្រោយបញ្ចប់ ៩០ នាទីក្រុមទាំងពីរស្មើ ១-១ ហើយបន្តរហូតដល់ថែមម៉ោង ១៥ នាទីពីរដង មុនពេលស៊ុតប៉េណាល់ទីយកចាញ់ឈ្នះ ដែលខាងក្រុមដឹកនាំដោយលោក Roberto Mancini យកឈ្នះ ៤-២ ទៅលើក្រុមដឹកនាំដោយលោក Luis Enrique។
ការលេងពេញតង់ខាងអេស្ប៉ាញគ្របមកលើអ៊ីតាលីជិត ដោយពួកគេគ្រប់គ្រងបាល់ ៧១ ភាគរយ បញ្ជូនទៅមក ៩០៨ ប៉ះ ហើយស៊ុតសរុប ១៦ លើក ចំគោលដៅ ៥ លើក រីឯខាងអ៊ីតាលីស៊ុតបានត្រឹម ៧ លើក ចំគោលដៅ ៤ លើក និងគ្រប់គ្រងបាល់បានតែ ២៩ ភាគរយគត់។ នេះជាក្រុមគូប្រជែងដំបូងហើយ ដែលធ្វើឲ្យអ៊ីតាលីមានបាល់លេងតែ ៣៨៧ ប៉ះក្នុងការប្រកួតនៅ Euro 2020។
ដល់នាទី ៦០ គ្រាប់បាល់បានកើតឡើង តាមរយៈការស៊ុតរបស់ Federico Chiesa ហើយមកដល់នាទី ៨០ Alvaro Morata ដែលជាកីឡាករបម្រុងក៏រកមួយគ្រាប់តាមស្មើ និងរក្សាលទ្ធផលដល់ការថែមម៉ោងស៊ុតប៉េណាល់ទី៕
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=n9rj-wfp5CM
https://www.youtube.com/watch?v=mdX0yR0NoZs