តាមរបាយការណ៍ពី Sport បានចុះផ្សាយថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងស្ថិតក្នុងការចរចាជាមួយភាគីខាងក្លឹប Chelsea ជុំវិញការដោះដូរស្មើនៃកីឡាកររវាងក្លឹបទាំងពីរ។
នោះគឺក្រុមដឹកនាំដោយលោក Ronald Koeman ចង់ប្រគល់ Miralem Pjanic ឲ្យទៅក្លឹបអង់គ្លេស ហើយសុំប្តូរ Jorginho ឲ្យមកចូលរួមនៅទឹកដី Camp Nou វិញ។
យ៉ាងណាតាមប្រភពបានឲ្យដឹងថា Chelsea នឹងមិនដោះដូរស្មើទេ ពោលគឺទាមទារឲ្យ Barca ចាយលុយមួយផ្នែកបន្ថែមទៀត ទើបពួកគេព្រមផ្ទេរចេញ Jorginho។ តាមហាងឆេងថ្លៃខ្លួនបច្ចុប្បន្នកីឡាករបូស្នីអាចថ្លៃប្រមាណ ២៨ លានអឺរ៉ូ ខណៈកីឡាករអ៊ីតាលីអាចថ្លៃប្រមាណ ៤៥ លានអឺរ៉ូ៕
ប្រភព៖ Goal