Arsenal ចាប់​ចិត្ត​អ្នកចាំទី ធ្លាប់​លេង​ឲ្យ​ឈុត​យុវជន Barca ដោយ​គ្រោង​ចាយ ៧ លាន​ផោន

ក្លឹប​កាំភ្លើង​ធំំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​លើ​អ្នកចាំទី​នៅ​ក្លឹប Ajax គឺ Andre Onana នៅ​ទីផ្សារ​ដោះដូរ​នា​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរស​វ័យ ២៥ ឆ្នាំ ធ្លាប់​ជា​អតីត​កីឡាករ​របស់ Barcelona នៅ​ឈុត​យុវជន តែ​បច្ចុប្បន្ន​បាន​ខកខាន​ការ​ឈរ​ជើង​លើ​ទីលាន នូវ​បម្រាម​រយៈ​ពេល ១២ ខែ ក្រោយ​រង​ការ​ពិន័យ​ពី UEFA ហើយ​គេ​នឹង​អាច​ចូលរួម​លេង​បាន​វិញ​នៅ​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្រុម​នៅ​អង់គ្លេស​ជឿ​ថា ការ​នាំ​យក​ Onana គឺ​ជា​ការ​ចរចា​ដ៏​ល្អ​មួយ ដើម្បី​មក​ជំនួស​តំណែង Emiliano Martinez ដែល​បាន​ចាកចេញ​ទៅ​ចូលរួម​នៅ Aston Villa កាល​ពី​រដូវ​កាល​មុន។ ដោយ​តាម​ពិត​ទៅ​ទាំង​អ្នកចាត់ការ​លោក Mikel Arteta និង​ប្រធាន​ចាត់ការ​ផ្នែក​កីឡា​លោក Edu សុទ្ធ​តែ​ចាប់​អារម្មណ៍​លើ​កីឡាករ​កាមេរ៉ូន​ខាង​លើ​ដូច​គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ដែរ​ថា Onana អាច​មាន​តម្លៃ​ខ្លួន ៧ លាន​ផោន ហើយ​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២២។ គេ​បង្ហាញ​ខ្លួន​ឲ្យ Ajax សរុប ២០៤ ប្រកួត ដោយ​របូត ១៨០ គ្រាប់​និង​សង្គ្រោះ​បាល់ Clean Sheet ចំនួន ៨៣ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT